រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីប្រជាពលរដ្ឋទទួលបានដីអំណោយពីរដ្ឋ ទំហំលើស ២០០០ម៉ែត្រការ៉េ សំរាប់ដីលំនៅដ្ឋាន និងទំហំលើស ៥០០០០ម៉ែត្រការ៉េ ចំពោះដីកសិកម្មដែលមិនអាចបំពេញទំរង់បែបបទ ក្នុងដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងស្រុកកំពុងសីលា។
សូមអានបន្ត....កឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកិច្ចប្រជុំដោះស្រាយសម្រុះសម្រួលករណីវិវាទដីធ្លីរវាងភាគីឈ្មោះ អៀង សុធារ៉ា និង លី ណារុន ជាមួយភាគីឈ្មោះ សុខ ហួត និង លីម សុខផល
រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកិច្ចប្រជុំដោះស្រាយសម្រុះសម្រួលករណីវិវាទដីធ្លីរវាងភាគីឈ្មោះ អៀង សុធារ៉ា និង លី ណារុន ជាមួយភាគីឈ្មោះ សុខ ហួត និង លីម សុខផល មានទីតាំងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ
ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និងពិការជើង ជាជនចាស់ជរាដែលវង្វេងផ្ទះ បច្ចុប្បន្នលោកយាយស្នាក់នៅ មណ្ឌលបុរីកុមារ ខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុង “កិច្ចពិភាក្សា និងតស៊ូមតិពិសេស” (The Great Debate)
នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុង “កិច្ចពិភាក្សា និងតស៊ូមតិពិសេស” (The Great Debate) ស្តីពី “អនាគតកម្ពុជានា ៥-១០ឆ្នាំខាងមុខ” ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM)។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានវិនិយោគិនខ្មែរ និងបរទេសចូលរួមយ៉ាងច្រើនកុះករ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ ស្តីពីលទ្ធផលនៃការស្រាវជ្រាវអំពីវឌ្ឍនភាព និងទស្សនវិស័យ នៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា ដោយលោកស្រី ម៉ារី ខេតធារីន អ៊ុលស៊ិន
ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ ស្តីពីលទ្ធផលនៃការស្រាវជ្រាវអំពីវឌ្ឍនភាព និងទស្សនវិស័យ នៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា ដោយលោកស្រី ម៉ារី ខេតធារីន អ៊ុលស៊ិន (Mary Katherine Olsen)នាយកក្រុមហ៊ុន MK International Investment and Development Co,Ldt នៅសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម ឡៃ សួនឈាន ចូលជួបសម្តែងការគួសម
ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម ឡៃ សួនឈាន LAI XUAN CHIEN អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....លោកឡុង ឌីម៉ង់អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំរដ្ឋបាលក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុអញ្ជើញចូលរួមវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១
នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំរដ្ឋបាលក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុអញ្ជើញចូលរួមវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចប្រជុំក្រោមប្រធានបទ “Integrating Circular Economy in the Major Development Sectors toward Achieving Zero Waste Societies in the SDGs” (ការធ្វើសមាហរណកម្មសេដ្ឋកិច្ចវិលជុំទៅក្នុងវិស័យអភិវឌ្ឍន៍ចម្បងៗ ដើម្បីឆ្ពោះទៅកាន់ ការសម្រេចបាន សង្គមគ្មានសំរាម និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសណ្ឋាគារសុខាខេត្តសៀមរាប។
សូមអានបន្ត....ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៤
ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសាររបាយការណ៍ និងវិដេអូសម្រាប់ចូលរួមសន្និសីទសារព័ត៌មានស្តីពី « ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ
រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសាររបាយការណ៍ និងវិដេអូសម្រាប់ចូលរួមសន្និសីទសារព័ត៌មានស្តីពី « ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ » នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមអានបន្ត....សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាម៉ោង ៥:០០រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នឹងរៀបចំកម្មវិធី “កិច្ចពិភាក្សាពិសេស” (The Great Debate) ស្តីពី “អនាគតកម្ពុជានា ៥-១០ឆ្នាំខាងមុខ”
សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាម៉ោង ៥:០០រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នឹងរៀបចំកម្មវិធី “កិច្ចពិភាក្សាពិសេស” (The Great Debate) ស្តីពី “អនាគតកម្ពុជានា ៥-១០ឆ្នាំខាងមុខ” ដើម្បីឱ្យវិនិយោគិនខ្មែរ និងបរទេស មានឱកាសស្វែងយល់កាន់តែច្បាស់អំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងខេត្តព្រះសីហនុ។
សូមអានបន្ត....