ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា បានចុះធ្វើការណែនាំ ផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបអាហារ និងវិធានអនាម័យ នៅតាមហាងលក់ដូរ និងលក់ម្ហូបអាហារនានាដែលមានទីតាំងស្ថិតនៅបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ