នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ អំពី”ឱកាសនៃការវិនិយោគនៅខេត្តព្រះសីហនុ” ក្នុងសិក្ខាសាលាអនឡាញមួយដែល បានរៀបចំឡើងក្រោមកិច្ចសហការរវាងការិយាល័យកុងស៊ុលកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិកក្នុងគោលបំណង បង្កើនការផ្សព្វផ្សាយ និងធ្វើពិពិធកម្មទីផ្សារផលិតផលដែលមានសក្តានុពលនាំចេញរបស់កម្ពុជា និងបង្ហាញពីសក្តានុពលរបស់កម្ពុជាទៅកាន់វិនិយោគិន។
តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ ធុរជនអាមេរិក វៀតណាម កូរ៉េ និងជនជាតិដទៃទៀត ទទួលបានឱកាសស្វែងយល់ និងទទួលយកនូវបទពិសោធន៍នៃគុណភាពផលិតផល សេវាកម្ម នវានុវត្តន៍ និងបដិសណ្ឋារកិច្ចរបស់សហគ្រិនកម្ពុជាផងដែរ។



