នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យគម្រោងវិនិយោគស្នើសុំការលើកទឹកចិត្តចំនួន២៣គម្រោង និងបន្តចុះត្រួតពិនិត្យគម្រោងចំនួន០៧គម្រោងបន្ថែមទៀត ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគ ទទួលបានសំណើសុំការលើកទឹកចិត្តចំនួន ១៤២គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» មានចំនួន ១០៣គម្រោងហើយ។