ខេត្តព្រះសីហនុ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន ប្រធានកិត្តិយសសាខា កាកបាទក្រហមខេត្ត និងជាអភិបាល
នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្នុង គណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្ត នាំយកអំណោយ
ស្បៀងអាហារនិងថវិកា ទៅឧបត្ថម្ភចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកផ្នែកជីវភាពចំនួន២៣៥គ្រួសារនៅស្រុក
ស្ទឹងហាវ ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋរស់នៅចំនួនបីឃុំ គឺឃុំអូរត្រេះ កំពេញ និង ឃុំទំនប់រលក ។
លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ មានប្រសាសន៍ស្វាគមន៍ចំពោះគណៈអធិបតី និងគណៈ
ប្រតិភូ ដែលបានអញ្ជើញចុះមកចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងឃុំទាំងបីរបស់ស្រុកស្ទឹងហាវ ក្នុង
នាម ប្រជាពលរដ្ឋទាំង២៣៥គ្រួសារ លោកអភិបាលស្រុកស្ទឹងហាវ បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ
សាខា កាកបាទក្រហមខេត្តព្រះសីហនុ ពិសេស ចំពោះ សម្ដេច គត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានសមាគមជាតិ
កាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុក និងជួយសម្រួលដល់សុខទុក្ខ របស់ប្រជាពលរដ្ឋដែលជួបការលំបាកទាំង
គ្រោះធម្មជាតិ និងជីវភាពប្រចាំថ្ងៃ។
ក្នុងពិធីនោះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាល និងបានបង្ហាញពីឆន្ទះរបស់
ចលនាកាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ មិនកាន់និន្នាការ ហើយសម្រាប់ប្រជាពលរដ្ឋទាំង ២៣៥
គ្រួសារទាំងបីឃុំ របស់ស្រុកស្ទឹងហាវដែលមកទទួលអំណោយនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥ Kg មី១កេះ
សារុង១ ក្រមា១ និង ថវិកា ចំនួន២០០០០រៀល(២ម៉ឺនរៀល) ។
ហើយជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៍បានជំរុញអោយមន្ត្រីគ្រប់ផ្នែក និងគ្រប់មូលដ្ឋាន ត្រួតពិនិត្យ
និង តាមដានជាប្រចាំត្រៀមលក្ខណៈចាំជួយ សង្គ្រោះទាំងអ្នករងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាអ្នកខ្វះខាតខាង
ជីវភាព សម្រាប់ ឱ្យសាខាកាកបាទក្រហមចុះមកជួយសង្គ្រោះ៕nak