ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៦ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរៀបចំពិធីបិទ វគ្គបណ្តុះបណ្តាលស្តីពីលំហាត់របៀប ការប្រើប្រាស់ឯកសណ្ថាន និងវិធីសាស្ត្រល្បាត ក្រោមអធិបតីភាព ឯកឧត្តម សំ សំអាត អភិបាលខេត្តស្តីទី រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបានសរសើរ ពីការខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលមានភាពឆ្លាតវៃក្នុងការដឹកនាំ និង បង្កើតវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់មន្ទ្រី រឺឧទ្យានុរក្សទាំងអស់ ។
ឯកឧត្តមក៏បានកោតសរសើរដល់តំបន់ប្រតិបត្តិការណ៍សឹករងខេត្តព្រះសីហនុ ដែលបានសហប្រតិបត្តិការណ៍ល្អ និង បានផ្តល់ទីតាំងសម្រាប់វគ្គបណ្តុះបណ្តាលនេះ ។
ជាចុងក្រោយ ឯកឧត្តមបានមានមតិផ្តាំផ្ញើរ ដល់មន្ត្រីសិក្ខាកាមបរិស្ថានទាំងអស់ដែលបានទទួលចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ ត្រូវយកទៅអនុវត្តន៍ជាក់ស្តែង និង តាមនីតិវិធីច្បាប់ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងតំបន់ការពារធម្មជាតិ សំដៅរួមបំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និង ការរស់នៅប្រកបដោយចេរភាព ។ TR
រូបភាព និង អត្ថបទ មន្ទីរបរិស្ថានខេត្ត