Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីនុ បានទទួលជួប និងសំណេះសំណាលជាមួយក្រុមការងារសមាគមរាជសីហ៍

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីនុ បានទទួលជួប និងសំណេះសំណាលជាមួយក្រុមការងារសមាគមរាជសីហ៍

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីនុ បានទទួលជួប និងសំណេះសំណាលជាមួយក្រុមការងារសមាគមរាជសីហ៍ ដឹកនាំដោយឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសហការី។
ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ក្រុមការងារសមាគមរាជសីហ៍ បានចូលរួមការងារមនុស្សធម៌ជាមួយរដ្ឋបាលខេត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ នេះជាការលះបង់ចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្ត រដ្ឋបាលខេត្តសូមស្វាគមន៍ចំពោះការចូលរួមការងារមនុស្សធម៌ក្នុងខេត្តព្រះសីហនុ សូមប្រធានសមាគមក្នុងខេត្តព្រះសីហនុ រក្សាខ្មែរតែមួយដោយរួមសាមគ្គីទំនាក់ទំនងល្អ ដើម្បីជួយប្រជាពលរដ្ឋដែលត្រូវការជំនួយ ដើម្បីសង្គមជាតិរបស់យើង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងធ្វើការអភិវឌ្ឍប្រទេសមានការរីកចម្រើន។ទន្ទឹមនឹងការរីកចម្រើន រាជរដ្ឋាភិបាលគិតគូពីការងារសង្គម ការងារមនុស្សធម៌ផងដែរ សូមអរគុណសមាគមដែលបានចូលរួមការងារមនុស្សធម៌ជាមួយរដ្ឋបាលខេត្ត ដើម្បីបន្តនិរន្តរភាពនៅក្នុងមូលដ្ឋានបានល្អប្រសើរ រួមគ្នាដើម្បីជាតិមាតុភូមិ ជូនពរសមាគមទទួលបានជោគជ័យ។
ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សមាគមរាជសីហ៍ត្រូវបានបង្កើតនៅឆ្នាំ២០១៩ តាមចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលលេខ៧០៦៩ប្រ.កចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៩ មានស្នាក់ការនៅរាជធានីភ្នំពេញ និងមានសាខាសមាគមតាមបណ្តាខេត្ត និងក្រៅប្រទេសសរុបចំនួន ២៩ទីតាំង ចក្ខុវិស័យរបស់សមាគម ១.ផ្តល់ក្តីសង្ឃឹមដល់ជនងាយរងគ្រោះ ដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង ស្ត្រីក្រីក្រ កែលម្អគុណភាពនៃជីវិតរបស់ជនងាយរងគ្រោះក្នុងសង្គម ២.ផ្តល់នូវសេចក្តីស្រឡាញ់ ការខ្វល់ខ្វាយ ការយកចិត្តទុកដាក់ដល់ពួកគេ ដោយមិនគិតពីវប្បធម៌ ជំនឿសាសនា និងនិន្នាការនយោបាយ និងស្ថានភាពរបស់បុគ្គលក្នុងសង្គម សមាគមបានធ្វើការងារមនុស្សធម៌បានចំនួន ១៩៨៧លើក ដោយចំណាយថវិកាអស់ប្រមាណ ២.១៧៩.២៦០ដុល្លាអាមេរិក ផ្តល់អាហារូបករណ៍ដល់សិស្សចំនួន ៣០៨នាក់ ស្រី១៣៧នាក់ ហើយកន្លងមកសមាគមរាជសីហ៍បានចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់ និងសូមសហការគាំទ្រពីរដ្ឋបាលខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានសមាគមរាជសីហ៍បានផ្តល់ អង្ករចំនួន១តោន មីជាតិ ១០០កេសតូច ទឹកបរិសុទ្ធ ១០០កេស ទឹកត្រី ៥០យួរ និងទឹកស៊ីអ៊ីវ ៥០យួរ ដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ការងារមនុស្សធម៌ក្នុងខេត្តព្រះសីហនុ៕