Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅសាល Qianhai Planning Exhibition Hall និង Qianhai Stone Park

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅសាល Qianhai Planning Exhibition Hall និង Qianhai Stone Park

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅសាល Qianhai Planning Exhibition Hall និង Qianhai Stone Park ។ បន្ទាប់ពីបំពេញទស្សនកិច្ចសិក្សារួច ឯកឧត្តមអភិបាល បានអញ្ជើញបន្តជួបប្រជុំជាមួយរដ្ឋបាល FTZ Administration និង ក្រុមហ៊ុន Qianhai Investment Holding Group Co., Ltd. ក្នុងគោលបំណងដើម្បីស្វែងយល់ពីការរៀបចំផែនការ និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី Qianhai-Shekou នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ថា តំបន់ពាណិជ្ជកម្មសេរី Qianhai-Shekou ត្រូវបានសម្ភោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ដើម្បីជាផ្នែកមួយនៃតំបន់ពាណិជ្ជកម្មសេរីសាកល្បងខេត្តក្វាងតុង (Guangdong Pilot Free Trade Zone) ដែលគ្របដណ្តប់លើផ្ទៃដី ១១៦ គីឡូម៉ែត្រការ៉េ ។ តំបន់ពាណិជ្ជកម្មសេរី Qianhai-Shekou ត្រូវបែងចែកជាពីរអនុតំបន់គឺ អនុតំបន់ Qianhai និងអនុតំបន់ Shekou ។
អនុតំបន់ Qianhai គឺជាតំបន់ប្រមូលផ្តុំនៃ ការវិនិយោគលើវិស័យឧស្សាហកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា និងនវានុត្តន៍ ចំណែកអនុតំបន់ Shekou គឺជាតំបន់ ប្រមូលផ្តុំនៃកំពង់ផែអន្តរជាតិ និងការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក។ តំបន់រួម Qianhai និង Shekou គឺជាតំបន់តភ្ជាប់រវាងទីក្រុងស៊ិនជិន និងទីក្រុងហុងកុង ដែលជាផ្នែកមួយដ៏ សំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្មរវាងទីក្រុងស៊ិនជិន ទីក្រុងហុង និងទីក្រុងម៉ាកាវ តាមរយៈការបើកចំហរផ្នែក ហិរញ្ញវត្ថុ និងនវានុវត្តន៍ សមាហរណកម្មពាណិជ្ជកម្មសកល និងភាពរីកចម្រើនលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក ។