នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យស្ថានភាពការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន មិត្តភាព។