នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា មន្ត្រីចូលនិវត្តន៍ និងអ្នកសារព័ត៌មានក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកអភិបាលរងបានពាំនាំនូវអំណរគុណពីឯកឧត្តមអភិបាលខេត្តជូនមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និវត្តជន និងអ្នកសារព័ត៌មានខេត្តព្រះសីហនុ ដែលបានបំពេញការងារ គោរពវិន័យ របៀបរបបបំពេញការងារ កន្លងមក ព្រមទាំងបានលើកទឹកចិត្តដល់មន្ត្រីរាជការ ថ្នាក់ដឹកនាំទាំងអស់ ត្រូវព្យាយាមដុសខាត់ សម្រួចសម្រង់ បំពាក់បំប៉ន អភិវឌ្ឍធនធានចំណេះដឹងរបស់ខ្លួន ខិតខំសិក្សារៀនសូត្រស្របតាមបច្ចេកវិទ្យាឌីជីថល ដោយផ្តោតសំខាន់ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផលការងារទាំងអស់គ្នា។