ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញអមដំណើរសម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបូជាទៀនធូបនៅរូបសំណាក់នាគព័ន្ធ រូបបដិមាព្រះឱមា-មហេសូ និងរូបបដិមាព្រះថោងនាងនាគ ស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ។