នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ សម្រាំងអង្គភាពផ្តល់សេវាវិស័យសុខាភិបាល (មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ CPA3) នៅសាលប្រជុំសាលាក្រុងព្រះសីហនុ។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖១.មតិបើកកិច្ចប្រជុំ
២.បទបង្ហាញរបស់អង្គភាពផ្តល់សេវា(មន្ទីរពេទ្យខេត្ត)
៣.ចែកក្រុមពិនិត្យលើលក្ខណៈវិនិច្ឆ័យគោល និងលក្ខណៈវិនិច្ឆ័យរងដើម្បីដាក់ពិន្ទុ
៤.មតិបិទអង្គប្រជុំ។