ឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៖
ការចាប់ផ្តើមដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ក្រាបម្តងៗយើងប្រកាន់នូវគោលការណ៍ចំនួន ៣គឺ អប់រំ រដ្ឋបាល និងច្បាប់។ ប៉ុន្តែវិធានការអប់រំ ទុកជូនលោកឪពុក និងអ្នកម្តាយ ជាអ្នកទទួលខុសត្រូវក្នុងការអប់រំ គិតមកដល់ម៉ោងនេះបើឱ្យអាជ្ញាធររបស់យើងនៅប្រើកម្លាំងចុះទៅធ្វើការអប់រំបន្តទៀតគឺមិនទាន់គ្រប់គ្រាន់នោះទេ។ សម្រាប់ការអនុវត្តវិធានការក្មេងទំនើងក្នុងដំណាក់កាលនេះ គឺយើងត្រូវតែឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសូមអំពាវនាវដល់លោកឪពុក និងអ្នកម្តាយដែលជាអាណាព្យាបាលត្រូវមានការទទួលខុសត្រូវ និងធ្វើការអប់រំដល់កូនចៅរបស់ខ្លួន។ យើងខ្ញុំមិនទទួលទៀតទេនៅពេលដែលសមត្ថកិច្ចបង្រ្កាបហើយបានសុំធ្វើការអប់រំ បែបនេះគឺហួសពេលហើយ ការអប់រំកូនចៅសុំធ្វើឱ្យបានមុនពេលសមត្ថកិច្ចចុះអនុវត្តវិធានការទាំងរដ្ឋបាល និងច្បាប់។