នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅភូមិចំណុចប្រសព្វវិថី ២ធ្នូ និងវិថីសម្តេចតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នៅកន្លែង រូបសំណាកតោពីរ បដិមាព្រះថោងនាងនាគ បដិមាព្រះឧមាមហេសូ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ បន្ទាប់មកនិមន្ត សម្តេចសង្ឃ និងព្រះសង្ឃ ប្រោះព្រំ «ថ្មសុភមង្គល» ផងដែរ៕