ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សន សុផល អគ្គនាយកស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះ ជនពិការ ក្រីក្រនៅតាមសហគមន៍ សម្រាប់ខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរអង្គភាព និងបងប្អូនជនពិការភាពក្រីក្រ នៅបរិវេញសាលាដុនបូស្កូ ស្តិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។