ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី ភារកិច្ច ការគ្រប់គ្រង ការផ្តល់សេវា សាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។