នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធាពលខេមរភូមិន្ទ (០៩វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធយុវជនអាហារូបករណ៍សម្តេចតេជោ អ.ម.ត យុវជនស្រឡាញ់សន្តិភាព ។
ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ២០២៣ មានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី និងវីរជនស្នេហាជាតិ ដែលបានរួមគ្នាជាមហាកម្លាំងសាមគ្គីដ៏ធំធេងនៅក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យជាតិដ៏ឧត្តុងឧត្តម នៃព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានលះបង់ព្រះកាយដោយមិនខ្លាចនឿយហត់ ដើម្បីទាមទារនូវឯករាជ្យភាពពីអាណានិគមនិយមបារាំងបានពេញបរិបូរជូនជាតិ មាតុភូមិជាទីស្នេហានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយថ្ងៃនេះក៏ជាថ្ងៃកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលគិតមកដល់ពេលនេះគម្រប់ខួប ៧០ឆ្នាំ។ យើងខ្ញុំទាំងអស់គ្នាជាកូនចៅ ចៅទួតនៅចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាព្រះគុណដ៏ធំធេងនៃព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
ក្នុងឱកាសនោះក៏បានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើក ទី៧០ នៃទិវាបុណ្យឯករាជ្យ ០៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ២០២៣ និងគោរពវិញ្ញាណក្ខន្ធ ដល់យុទ្ធជន យុទ្ធនារីដោយអនុវត្តតាមផែននីមួយៗអញ្ជើញដាក់កម្រងផ្កាមានដូចជា៖
១.ផែនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល និងនាយកនាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត
២.ផែនស្នងការដ្ឋាននគរបាលខេត្ត
៣.ផែនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ
៤.ផែនតំបន់ប្រតិបត្តិការសឹករង ព្រះសីហនុ
៥.ផែននាយកដ្ឋាននគរបាលការ ពារព្រំដែនទឹក
៦.ផែនបញ្ជាការមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក
៧.ផែនទីបញ្ជាការជួរមុខគណកម្មាធិការជាតិលម្ហសមុទ្រ
៨.ផែនអភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក
៩.ផែនកំពង់ផែស្វយ័តក្រុងព្រះសីហនុ
១០.ផែនមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។