Home / ព័ត៌មានទូទៅ (page 29)

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤

រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធនសហគមន៍ក្នុងសន្តិភាព” ដែលមានអ្នកស្ម័គ្រចិត្តមកពីក្រុងស្រុកទាំង៥ចំនួន ២៧៦នាក់ នៅសាលាដុនបូស្កូ ស្ថិតនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ពិធីប្រគល់លំនៅដ្ឋានចំនួន២០ខ្នងផ្ទះ ជូនដល់អតីតយុទ្ធជន ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម

ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ពិធីប្រគល់លំនៅដ្ឋានចំនួន២០ខ្នងផ្ទះ ជូនដល់អតីតយុទ្ធជន ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

សារលិខិតអបអរសាទរ សូមក្រាបបង្គំប្រគេន សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....

ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យឡាយហ្វ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យឡាយហ្វ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតជ័យលាភីសរុប២៦៧នាក់។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ និងលោកឧត្តមសេនីយ៍ទោ សែ វុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ពិធីនេះប្រារព្ធធ្វើនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូជំរុញការវិនិយោគអាមេរិក-កម្ពុជា ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូជំរុញការវិនិយោគអាមេរិក-កម្ពុជា ដឹកនាំដោយលោក Kim Chha Hout អគ្គកុងស៊ុលកិត្តិយស និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីការវិនិយោគនៅខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពជើងទឹក នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពជើងទឹក នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូកងទ័ពជើងទឹក នៃសាធារណៈរដ្ឋកូរ៉េ ដែលបានចូលចតនាវានៅកំពង់ផែស្វយ័តក្រុង

សូមអានបន្ត....

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលរបស់ក្រុមហ៊ុន យិៈចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលរបស់ក្រុមហ៊ុន យិៈចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។

សូមអានបន្ត....

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្នាននគរបាលខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្នាននគរបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងសណ្ឋាគារក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា និងសណ្ឋាគារ រីស៊ត ធួយប៊្លូ

នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងសណ្ឋាគារក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា និងសណ្ឋាគារ រីស៊ត ធួយប៊្លូ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង លោកអេតវើដ លី (Edward Lee)នាយកប្រតិបត្តិក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូប។

សូមអានបន្ត....