Home / ព័ត៌មានសន្តិសុខសង្គម / ករណីបង្រ្កាបការជួញដូរ និងរក្សាទុកគ្រឿងញៀន នៅចំណុចជិតវត្តវាលមាស ស្រុកព្រៃនប់

ករណីបង្រ្កាបការជួញដូរ និងរក្សាទុកគ្រឿងញៀន នៅចំណុចជិតវត្តវាលមាស ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ ករណីទី១ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៣ និង៣៥ នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចស្ពានជិតវត្តវាលមាស ស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ រួមជាមួយវត្ថុតាងនិងសម្ភារៈចាប់យកដូចរាយ លំអិតខាងក្រោម៖
១ឈ្មោះ ហឹង សុខា ហៅក្រៅម៉ាប់ ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិបឹងវែង ឃុំវាលរេញ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិសំរុង ក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ កម្មករសំណង់
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៥ (ថ្មី)
 អត្តសញ្ញាណប័ណ្ណលេខឬប័ណ្ណសំគាល់ខ្លួនលេខៈ គ្មាន
-ពីបទៈ ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ២.៣៥ ក្រាម (ទម្ងន់សុទ្ធ)
-ប្រាក់រៀល ចំនួន ២០.០០០ រៀល
២ឈ្មោះ ឆោម ម៉ៅ ហៅក្រៅអាម៉ៅ ឬ ខ្មៅ ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិក្តីតាកយ ឃុំក្តីតាកយ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទីលំនៅបច្ចុប្បន្នៈ ភូមិសំរ៉ុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ ជាងកញ្ចក់
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៥ (ថ្មី)
 អត្តសញ្ញាណប័ណ្ណលេខ ឬប័ណ្ណសំគាល់ខ្លួនលេខៈ គ្មាន
-ពីបទៈ ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
សម្ភារៈចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
ករណីទី២
-កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥ និង១៥ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុក កំពង់សីលា បានបង្ក្រាបករណី កាន់កាប់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ រួមជាមួយវត្ថុតាងនិងសម្ភារៈចាប់យកដូចរាយលំអិតខាងក្រោម៖
១ឈ្មោះ កែវ ផានិត ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិកំពង់កណ្តាល ឃុំកំពង់បាយ ស្រុកកំពត ខេត្តកំពត
ទីលំនៅបច្ចុប្បន្នៈ កំពង់កណ្តាល កំពង់បាយ ស្រុកកំពត ខេត្តកំពត
មុខរបរៈ សិស្ស
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១១ (ថ្មី)
 អត្តសញ្ញាណប័ណ្ណលេខ ឬប័ណ្ណសំគាល់ខ្លួនលេខៈ គ្មាន
-ពីបទៈ កាន់កាប់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ២១.៩៥ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

-ចំពោះករណីខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់រួចរាល់ហើយ ។ LSP

drug