Home / ព័ត៌មានទូទៅ (page 31)

ព័ត៌មានទូទៅ

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំបំពង់បណ្តាញផ្លូវកាប្លិ៍ក្រោមដី របស់ទូរគមនាគមន៍កម្ពុជាចំនួន ២៨ខ្សែ ក្នុងរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ

រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំបំពង់បណ្តាញផ្លូវកាប្លិ៍ក្រោមដី របស់ទូរគមនាគមន៍កម្ពុជាចំនួន ២៨ខ្សែ ក្នុងរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ដែលអនវត្តជីកកប់បំពង់តាមបណ្តោយផ្លូវ កាត់ទទឹងផ្លូវនិងខួងកាត់ទទឹងផ្លូវ និងស្នើសុំអនុញ្ញាតជួសជុលសាងសង់បំពង់ និងបន្ទប់កាប្លិ៍ក្រោមដីឡើងវិញ។

សូមអានបន្ត....

ឯកឧត្តម នាយឧត្តម សេនីយ៍ យូ ស៊ុនឡុង និងឯកឧត្តម គួច ចំរើន ​បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម នាយឧត្តម សេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ដែលស្ថិតនៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ភ្ញៀវទេសចរណ៍ដែលបានអញ្ជើញមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៣ មានចំនួនភ្ញៀវទេសចរសរុប ១៦១.៤១៥នាក់ ក្នុងនោះ ភ្ញៀវជាតិ១៥៧.០៤៦នាក់ និងភ្ញៀវអន្តរជាតិសរុប៤.៣៦៩នាក់។

ភ្ញៀវទេសចរណ៍ដែលបានអញ្ជើញមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៣ មានចំនួនភ្ញៀវទេសចរសរុប ១៦១.៤១៥នាក់ ក្នុងនោះ ភ្ញៀវជាតិ១៥៧.០៤៦នាក់ និងភ្ញៀវអន្តរជាតិសរុប៤.៣៦៩នាក់។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ”គម្រប់ខួប ១១ឆ្នាំ

ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ”គម្រប់ខួប ១១ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្ត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្ត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនឹងពិធីបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌបងប្អូនជាកងកម្លាំងរបស់យើង

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ នៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ នៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរព័ត៌មាន លោកស្រីនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋានខេត្តព្រះសីហនុ

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋានខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យមកពីមូលដ្ឋានសមុទ្រ អង្គភាព ង-៧០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនឹងពិធីបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌបងប្អុនជាកងកម្លាំងរបស់យើង

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ និងនិវត្តជនក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ និងនិវត្តជនក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណមន្ត្រីរាជការ និងនិវត្តជនដែលបានចូលរួមយ៉ាង

សូមអានបន្ត....

ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពី

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពីក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូទីក្រុងស៊ិនជិន ដឹកនាំដោយលោក វ៉ាង ហ្ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ NIGHTMARE CARNIVAL នៅបរិវេណ BAY OF LIGHTS

រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ NIGHTMARE CARNIVAL នៅបរិវេណ BAY OF LIGHTSដែលរៀបចំធ្វើនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងភ្ញៀវជាតិ អន្តរជាតិ។

សូមអានបន្ត....