រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំបំពង់បណ្តាញផ្លូវកាប្លិ៍ក្រោមដី របស់ទូរគមនាគមន៍កម្ពុជាចំនួន ២៨ខ្សែ ក្នុងរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ដែលអនវត្តជីកកប់បំពង់តាមបណ្តោយផ្លូវ កាត់ទទឹងផ្លូវនិងខួងកាត់ទទឹងផ្លូវ និងស្នើសុំអនុញ្ញាតជួសជុលសាងសង់បំពង់ និងបន្ទប់កាប្លិ៍ក្រោមដីឡើងវិញ។