Home / រដ្ឋបាលក្រុងព្រះសីហនុ

រដ្ឋបាលក្រុងព្រះសីហនុ

ស្ថានភាពភូមិសាស្រ្តក្រុងព្រះសីហនុ៖
line-png
ក្រុងព្រះសីហនុ ជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំង៤ របស់ខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅ ទីប្រជុំជន ចំកណ្តាលទីរួមខេត្ត គឺជាទីក្រុងតំបន់សេដ្ឋកិច្ចពិសេស មានកំពង់ផែសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលមានសក្តានុពលទាក់ទាញវិនិយោគិន ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ដែលមានព្រំប្រទល់ៈ ខាងជើងទល់នឹងស្រុកស្ទឹងហាវ ខាងត្បូងទល់នឹងសមុទ្រ ខាងកើតទល់នឹងស្រុកព្រៃនប់ និងខាងលិច ទល់នឹងសមុទ្រ ជាប់នឹងដែនសមុទ្រខេត្តកោះកុង។ក្រុងព្រះសីហនុ មានផ្ទៃដី ១៩.៥៨៩,៧៥៤ហិកតា ចែកជា ៥សង្កាត់ មាន ១៩ភូមិ និងមានប្រជាពលរដ្ឋ១៦.៩៥៦គ្រួសារ ស្មើនឹង ៧៥.៣០៩នាក់ ក្នុងនោះស្រី ៣៨.១៩១នាក់។

រដ្ឋបាលក្រុងព្រះសីហនុ៖
line-png
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ  និងមានអភិបាលរងចំនួន ០៤រូប (ស្រ្តី០១រូប)  នាយករដ្ឋបាលស្តីទី ០១រូប និងនាយករង ០១រូប។

ការិយាល័យចំណុះ៖
1- ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ០៦រូប
2- ការិយាល័យផែនការ និងគាំទ្រសង្កាត់ ចំនួន ០៣រូប (ស្រី០១)
3- ការិយាល័យអភិវឌ្ឍន៍ក្រុង ចំនួន ០៣រូប (ស្រី០១)
4- ការិយាល័យច្រកចេញ-ចូលតែមួយ ចំនួន ០៦រូប (ស្រី០៣រូប)
5- អង្គភាពលទ្ធកម្មក្រុង ចំនួន ០៣រូប (ស្រី០១)
6-ស្មៀន ចំនួន ៥រូប (ស្រី០១)

ទីតាំងភូមិសាស្រ្តរបស់សាលាក្រុងព្រះសីហនុ៖
សាលាក្រុងព្រះសីហនុ ស្ថិតនៅផ្លូវអូរ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

krung-house

 

រដ្ឋបាលក្រុងព្រះសីហនុ

krong_sihanouk

វិបសាយ  កំពុងរៀបចំ….
 ហ្វេសប៊ុក  Facebook
ទំនាក់ទំនងកិច្ចការរដ្ឋបាល៖
លោក ទៀង សុវណ្ណរិទ្ធ ប្រធានការិ.
ទូរស័ព្ទលេខៈ ០១៦ ៣១ ២៣៤៥ 

 

 

 

ដោយ៖ ក្រុមការងារគេហទំព័រខេត្ត