Home / ព័ត៌មានទូទៅ / ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ។
តាមប្រកាស ស្តីពីតែងតាំងមន្ត្រីរាជការក្រសួងមហាផ្ទៃលេខ ៧៣៤៥ប្រក សម្រេចតែងតាំងលោក ធឿន សុធិន ឋានន្តរសក្តិនាយក្រមការថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក ធឿន សុធិន អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ បានធ្វើការបេ្តជ្ញាចិត្ត៖ ១.ប្តេជ្ញាគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ជាពិសេសការការពារនូវសុខសន្តិភាព ស្ថេរភាពសង្គម សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
២.ប្តេជ្ញាជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតទាំងវិធានការរដ្ឋបាលចំពោះក្មេងទំនើងក្នុងមូលដ្ឋានស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
៣.ប្តេជ្ញាខិតខំបម្រើដោយស្មោះ និងអស់ពីកម្លាំងកាយចិត្តក្នុងការលើកកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល
៤.ប្តេជ្ញាចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល
៥.ប្តេជ្ញាពង្រឹងថែរក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សារួមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍលើកកម្ពស់សមត្ថភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ លើកកម្ពស់ការងារគណនេយ្យភាពសង្គម ការចូលរួមរបស់ប្រជាពលរដ្ឋ និងការពង្រឹងភាពជាដៃគូល្អប្រសើរជាមួយវិស័យឯកជន និងអង្គការសង្គមស៊ីវិលសំដៅជំរុញពន្លឿនការអភិវឌ្ឍមូលដ្ឋាន
៧.ប្តេជ្ញាតាមដានត្រួតពិនិត្យ និងពង្រឹងយន្តការច្រកចេញចូលនៅតាមឃុំទាំង៤ នៃស្រុកស្ទឹងហាវ ដើម្បីចូលរួមកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។
លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះរដ្ឋបាលស្រុកស្ទឹងហាវ បានចូលរួមចំណែកបំរើសេវាជូនប្រជាពលរដ្ឋ រក្សាសន្តិភាព សុវត្ថិភាពក្នុងការចូលរួមការអភិវឌ្ឍស្រុកស្ទឹងហាវ ព្រមទាំងចូលរួមអបអរសាទរលោកអភិបាលរងស្រុក និងលោកនាយករដ្ឋបាលសាលាស្រុកស្ទឹងហាវ ដែលបានត្រូវប្រកាសតែងតាំងនាពេលនេះ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានធ្វើការផ្តាំផ្ញើដល់លោកអភិបាលរងស្រុក និងលោកនាយករដ្ឋបាលស្រុកស្ទឹងហាវ ខិតខំបំពេញការងារឱ្យកាន់តែល្អបន្ថែមទៀត ព្រោះតំណែងជាកិត្តិយស ហើយវាក៏ជាអំរែកទ្វេដង ទន្ទឹមនឹងទទួលបានកិត្តិយស ក៏ត្រូវបានទទួលអំរែកបន្ថែមក្នុងការដឹកនាំអភិវឌ្ឍឱ្យមានការរីកចម្រើនមានដូចជា៖
១.សុំបន្តចូលរួមសាមគ្គីភាពភាពផ្ទៃក្នុងរវាងមន្ត្រីស្រុកស្ទឹងហាវ ២.រាល់ការសម្រេចចិត្តណាមួយត្រូវស្របនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ ៣.រាល់សេចក្តីសម្រេចរបស់ខ្លួនចូលរួមបំរើសេវារដ្ឋបាលសាធារណកាន់តែលឿន និងមានទំនុកចិត្ត -ហើយរាល់សេចក្តីសម្រេចចិត្តបំរើការងារឱ្យមានភាពរុងរឿង -រាល់សេចក្តីសម្រេចចិត្តបង្កើនការងារឱ្យបានកាន់តែច្រើន -រាល់សេចក្តីសម្រេចចិត្ត ចូលរួមការអភិវឌ្ឍសង្គមនៅមូលដ្ឋានរបស់យើង ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលជាម៉ែត្រវាស់ស្ទង់ ពិសេសគោលដៅដែលអនុវត្តក្នុងមួយឆ្នាំ ដើម្បីធានាថា ភាពក្រីក្រនៅក្នុងមូលដ្ឋានមានការថយចុះ នេះគឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា រួមគ្នាជាមួយរដ្ឋបាលស្រុក ក្រុមប្រឹក្សាស្រុក រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណនៅក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព៕