ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងព្រះសីហនុ និងជាអនុប្រធានក្រុមការងារកសាងផ.កខេត្ត បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពដល់ក្រុមការងារកសាងផែនការខេត្ត ក្រុមការងារកសាងផែនការក្រុង ស្រុក ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និង គ.ផ.ថឃុំ សង្កាត់ ជំហានទី២ និងទី៣ នៃសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។