ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃនប់ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋរស់នៅស្រុកព្រៃនប់ ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តពីប្រទេសវៀតណាម ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន វាលរេញ។