Home / ព័ត៌មានទូទៅ / លោកស្រី ម៉ាក សំណាង និងលោកជំទាវ ប្រាក់ ច័ន្ទសុខា បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី សុខ សុផារ៉ា មន្ត្រីសាលាខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

លោកស្រី ម៉ាក សំណាង និងលោកជំទាវ ប្រាក់ ច័ន្ទសុខា បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី សុខ សុផារ៉ា មន្ត្រីសាលាខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី សុខ សុផារ៉ា មន្ត្រីសាលាខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានពាំនាំនូវការសួរសុខទុក្ខរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងនាំយកអំណោយមានដូចជា ផ្លែឈើ ១កន្ត្រក ទឹកដោះគោឆៅ ១កន្ត្រក និងថវិកាចំនួន ២.០០០.០០០រៀល ឧបត្ថម្ភជូនលោកស្រី សុខ សុផារ៉ា មន្ត្រីនៃទីចាតការរដ្ឋបាលសាលាខេត្ត។