នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសាងសង់គម្រោងពហុកីឡដ្ឋានខេត្តព្រះសីហនុ ដើម្បីធ្វើរយៈកម្ពស់ (តូប៉ូ) និងដំឡើងប៉ាណូបង្ហាញអំពីគម្រោងសាងសង់នេះ មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។