ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងបានចុះពិនិត្យតាមបណ្ដោយឆ្នេរអូរឈើទាលដែលមានការបាក់ ការខូចខាត និងការជួសជុលឡើងវិញ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។