ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីការរៀបចំសួនច្បារសន្តិភាព នៅឆ្នេរអូរត្រេះ១ របស់ក្រុមហ៊ុន ស្តារបាកស៍ កាហ្វេ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ និងតំណាងក្រុមហ៊ុន។