នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យមន្រ្តីនគរបាល ប៉ុស្តិ៍ឃុំអូរឧកញ៉ាហេង ចំនួន២រូប ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីចូលទៅសម្របសម្រួលជម្លោះហិង្សាក្នុងគ្រួសាររបស់ពលរដ្ឋមួយគ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ក្រោយពេលសម្របសម្រួលរួច មន្រ្តីនគរបាលទាំង២រូប ព្រមទាំងប្រជាការពារក៏បានដើរត្រឡប់មកវិញ ពេលនោះបុរសជាជនដៃដល់ក៏បានរត់មកកាប់ពីខាងក្រោយដោយមិនដឹងខ្លួន បណ្តាលឱ្យប៉ូលីស២នាក់រងរបួសធ្ងន់ធ្ងរ ដោយមើលឃើញពីស្ថានភាពមន្រ្តីនគរបាល ទាំង២រូប រងរបួសធ្ងន់ធរពេក ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្ត ក៏បានសម្រេចបញ្ជូនមន្រ្តីនគរបាលទាំង២រូប ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់មន្រ្តីនគរបាល ក្នុងម្នាក់២លានរៀលដើម្បីចំណាយក្នុងការធ្វើដំណើរ។