ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុរួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងទីស្នាក់ការសន្តិសុខ កោះរ៉ុង កោះតាង ទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ស.ស.។