រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងបគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ១ ១៦៥គ្រួសារ នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោកប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ និងសប្បុរសជន។
លោក អ៉ី ធារិន ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ បានរាយការណ៍ ស្តីពីការរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់នៅស្រុកព្រៃនប់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានឃុំចំនួន៨ ក្នុងស្រុកព្រៃនប់ទទួលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះចំនួន ២ខ្នង របើកដំបូល ១ ៦៣០ខ្នងផ្ទះ (សង្កសីចំនួន ៧ ៩៨៧សកន្លឹក) វិទ្យាល័យទួលកែវក្បឿង ៥០សន្លឹក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកល្អក់ ក្បឿង ៦០សន្លឹក ក្នុងនោះ ឃុំទឹកថ្លា ១ ០២៥ខ្នងផ្ទះ ឃុំទឹកល្អក់ ១៦៩ ឃុំសាមគ្គី ៣៣៤ ឃុំសំរុង ៧៨ ឃុំវាលរេញ ១៤ផ្ទះ ឃុំទួលទទឹង ២ផ្ទះ ឃុំជើងគោ ៨ផ្ទះ តានៃ ៨ខ្នងផ្ទះ សរុប ១៦៣២។ គណៈបញ្ជាការឯកភាពស្រុក បានជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ សិស្សានុសិស្សពីទីតាំងរងហានីភ័យ និងគ្រោះថ្នាក់មកកាន់ទីកន្លែងមានសុវត្ថិភាព។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់។ ព្រោះភូមិសាស្ត្ររបស់យើងបង្កគ្រោះថ្នាក់ប៉ះបាល់ដល់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣ បងប្អូននៅទីនេះតែងតែរងគ្រោះធម្មជាតិជារៀងរាល់ឆ្នាំដើមឆ្នាំ និងចុងឆ្នាំ ពិតហើយបងប្អូនដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ដែលជួបបញ្ហាប្រឈាម។ ដោយបានទទួលព័ត៌មានពីអាជ្ញាធរស្រុកព្រៃនប់ បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរស្រុកចាត់ចែងជួយសង្គ្រោះបងប្អូនប្រជាពលររដ្ឋ និងឱ្យក្រុមគ្រូពេទ្យមកប្រចាំកានៅទីនេះ ដើម្បីជួយសង្គ្រោះក្នុងនាមរដ្ឋបាលខេត្ត ជាប្រធានគណៈកម្មាធិការធិការសាខា។ សូមអរគុណអាជ្ញាធរ និងកងកម្លាំង ក៏ដូចជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមពួកគាត់បានខិតខំប្រឹងប្រែង និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះ។ កាលពីថ្ងៃទី២៤ យើងបានចែកជូនបងប្អូនរបស់យើងនៅឃុំសាមគ្គីចំនួន ៤៦៧ គ្រួសារម្តងរួមមកហើយ។ ទន្ទឹមនោះក៏បានរាយការណ៍ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបានធ្វើការណែនាំឱ្យរៀបចំអំណោយជាស្បៀងអាហារ សម្ភារ ដើម្បីយកមកធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ព្រោះយើងមិនអាចចែកម្តងបានទាំងអស់នោះទេ។ ព្រោះគ្រោះធម្មជាតិបានចាប់ពីថ្ងៃទី២១មក ក៏ប៉ុន្តែក្រុមការងារអ្នកស្ម័គ្រចិត្តបានរៀបចំអំណោយជាស្បៀង និងសម្ភារចែកជូនបងប្អូននាពេលនេះ និងសូមអគុណអាជ្ញាធរ និងអ្នកស្ម័គ្រចិត្តរបស់យើងដែលបានចុះទៅដល់មូលដ្ឋាន តាមតម្រូវការអ្នករងគ្រោះ ព្រោះយើងមិនអាចចែកម្តងបាននោះទេ ក៏ប៉ុន្តែក្រុមការងារអ្នកស្ម័គ្រចិត្តបានរៀបចំស្បៀង និងសម្ភារបានទាន់ពេលវេលាចែកជូននាពេលនេះ។
ឯកឧត្តម ប្រធានសាខា ថ្លែងអំណគុណអ្នកកឧកញ៉ា លោកឧកញ៉ា និងបងប្អូនសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកា រៀបចំកម្មវិធីចែកអំណោយសង្គ្រោះជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដែលជាទឹកចិត្តសប្បុរសធម៌ក្នុងការជួយសង្គ្រោះជនរងគ្រោះ។ ឯកឧត្តម បានធ្វើការណែនាំប្រជាពលរដ្ឋ សាងសង់លំនៅដ្ឋាន ត្រូវគិតគូពីគ្រោះខ្យល់កន្ត្រាក់ ព្រោះការប្រែប្រួលអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំអត់អន់ថយទេ ខ្យល់កន្ត្រាក់តែងតែបក់មកលើជ្រលងភ្នំបង្កឱ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ប៉ះពាល់សុខសុវត្ថិភាពរបស់បងប្អូន និងផលរបរផងដែរ យើងត្រូវរៀបចំផែនការកសាងផ្ទះឱ្យបានមាំ សុវត្ថិភាព សាងសង់ផ្ទះរឹងមាំវាមានភាពធន់និងអាកាសធាតុ ដើម្បីចៀសផុតពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ព្រោះសាលាមួយចំនួនក៏របើកក្បៀងផ្អាកការសិក្សាបណ្តោះអាសន្ន សុំឱ្យមានការគិតគូរសាងសង់ផ្ទះរបស់យើងមានភាពរឹងមាំទប់ទល់នឹងស្ថានភាពអាក្រក់នៅតំបន់នេះ ទន្ទឹមនោះបងប្អុនត្រូវគិតគូរពីសុខភាពខ្លួន កូនចៅរបស់យើងឱ្យបានល្អ ត្រូវបរិភោគអាហារមានអនាម័យ ទឹកឆ្អិន ដើម្បីសុខមាលភាពរបស់យើងទាំងអស់គ្នា។ សូមថ្លែងអំណគុណអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ និងបងប្អូនសប្បុរសជន មានសុខភាពល្អគ្រប់គ្នាក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលនាពេលខាងមុខ បន្ទាប់មកឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ក៏បានផ្តល់បណ្ណថ្លែងអំណរគុណ ជូនអ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរសជនដែលបានជួយឧបត្ថម្ភនាពេលនេះប្រកបដោយភាពរីករាយ។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ចំនួ១ ១៦៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល។