រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក នាក់ សៅ ដោយរោគពាធ នៅគេហដ្ឋាននៃសពស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកនាក់ សៅ បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏នាំយកបច្ច័យមួយចំនួន ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។