ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីណែនាំលេខ៣៩១/១៦ សជណ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ របស់រដ្ឋបាល
ខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមជូនដំណឹងដល់លោក-លោកស្រី ម្ចាស់ក្រុមហ៊ុនទូកទេសចរណ៍ ដែលពុំទាន់ធ្វើអាជ្ញា
ប័ណ្ណទេសចរណ៍ សូមរួសរាន់ មកធ្វើអាជ្ញាប័ណ្ណ នៅមន្ទីរទេសចរណ៍ខេត្ត ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦
ជាកំហិត។ ខ្លឹមសារនៃសេចក្តីណែនាំ មានដូចខាងក្រោម៖