នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ស៊ឹម សំណាង អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដែលបានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ដោយជំងឺលើសឈាម ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា មរណភាពរបស់លោក ស៊ឹម សំណាង គឺជាការបាត់បង់នូវធនធានមនុស្ស ដែលពោពេញទៅដោយសមត្ថភាព នឹងមានសីលធម៌ សុជីវធម៌ដ៏ល្អ សម្រាប់វិស័យអប់រំក្នុងខេត្តព្រះសីហនុ ។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បាន ចូលរួមថវិកា ចំនួន ៥លានរៀល ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព។