នារសៀលថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទចុះពិនិត្យការអនុវត្តកម្មវិធី “ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩” របស់មន្ត្រីមូលដ្ឋាន ដូចជាថ្នាក់ភូមិ ឃុំ សង្កាត់ ឱ្យមានភាពត្រឹមត្រូវ និងតម្លាភាព ជៀសវាង ឃុបឃិត បន្លំ ដាក់សាច់ញាតិជាជនក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលស្ថិតនៅក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។