ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ត ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា និងផ្សព្វផ្សាយផែនការការពារភ្ញៀវទេសចរណ៍ដែលនឹងអញ្ជើញមកទេសចរណ៍ នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មី តាមរយៈប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីលានក្លឹបវាយកូនហ្គោលរបស់ក្រុមហ៊ុន (សីហនុ ហ្គោល ត្រាយវីង រ៉េន ឯ.ក)
រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីលានក្លឹបវាយកូនហ្គោលរបស់ក្រុមហ៊ុន (សីហនុ ហ្គោល ត្រាយវីង រ៉េន ឯ.ក) មានទីតាំងស្ថិតនៅផ្លូវលេខ៧០៥ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ឯកឧត្ត ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគាំទ្រចំពោះអ្នកវិនិយោគស្របច្បាប់គ្រប់ប្រភេទដែលបាននឹងកំពុងដំណើរការ
សូមអានបន្ត....រដ្ឋបាលខេត្ត និងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បន្តផ្តល់សេវាថែទាំវិនិយោគ
ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងយន្តការថែទាំវិនិយោគិន លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសមាជិកនៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចូលរួមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យគម្រោងដែលបានទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី
សូមអានបន្ត....ឯកឧត្តម កែវ ឡាយ និងលោក សាមុត សុធារិទ្ធ បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈនៃការចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ
ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈនៃការចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ របស់គ.វ.ជ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត ទទួលជំនួបសម្តែងការគួរសម និងឧទ្ទេសនាមសមាសភាពក្រុមប្រឹក្សាភិបាលថ្មី នៃរចនាសម្ព័ន្ធសមាគមភស្តុភារកម្មកម្ពុជា (សភក) អាណត្តិទី៩
ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងឧទ្ទេសនាមសមាសភាពក្រុមប្រឹក្សាភិបាលថ្មី នៃរចនាសម្ព័ន្ធសមាគមភស្តុភារកម្មកម្ពុជា (សភក) អាណត្តិទី៩។
សូមអានបន្ត....លោកអភិបាលរង ឡុង ឌីម៉ង់ បានអញ្ជើញតំណាងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ទទួលជួបផ្តល់ការប្រឹក្សាយោបល់ជូនវិនិយោគិន និងខេត្តមេត្រីភាព សរុបចំនួន៥
រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលរង ឡុង ឌីម៉ង់ បានអញ្ជើញតំណាងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ទទួលជួបផ្តល់ការប្រឹក្សាយោបល់ជូនវិនិយោគិន និងខេត្តមេត្រីភាព សរុបចំនួន៥ ក្រោមក្របខ័ណ្ឌវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុរួមមាន៖ -ក្រុមហ៊ុន LIN SHI GROUP -តំណាងខេត្តជាំងស៊ូ -ក្រុមហ៊ុន Chini Qichuan -ក្រុមហ៊ុន TGH (Cambodia) Industrial Co. Ltd -សភាពាណិជ្ជកម្មអឺរ៉ុប (Euro Cham)
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អនុញ្ញាតិឱ្យលោកវរនាវីទោ Daniel A.sledz មេបញ្ជាការនាវា USS Savannah (LCS-28) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោកវរនាវីទោ Daniel A.sledz មេបញ្ជាការនាវា USS Savannah (LCS-28) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលនាវាបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
សូមអានបន្ត....ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ និងលោក សាមុត សុធារិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ
ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកវេទិកាវិនិយោគខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញបើកវេទិកាវិនិយោគខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។
សូមអានបន្ត....ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរៀបចំប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤”
នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....