Home / ព័ត៌មានទូទៅ (page 38)

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ

ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ មកពី ៣ភូមិ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុគណៈកម្មាធិការសាខាកាកបាទក្រហម ស្រុកស្ទឹងហាវ មន្ត្រីសាខា និងអ្មកស្ម័គ្រចិត្ត និងសប្បុរសជន។

សូមអានបន្ត....

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា

ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឱ្យគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ុច រ៉េហ្សុល

ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឱ្យគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ុច រ៉េហ្សុល Moch Rizal ប្រធានក្រុមសេនានុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានជលផល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានជលផល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា ទូកនេសាទនៅភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីជម្រុញការ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ០៥គ្រួសារ

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ០៥គ្រួសារ ក្នុងនោះ ០២គ្រួសាររងការខូចខាតទាំងស្រុង និង ០៣គ្រួសារទៀតរងការខូចខាតតិចតួច ដែលមានទីរតាំងស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម វុី សំណាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់និងកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្កំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់និងកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសុមៈគីរីរម្យ មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៧៨ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

រាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៧៨ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាល អភិបាលរងខេត្តចំនួន៥ មានដូចជា ខេត្តកោះកុង កំពត កែប កំពង់ស្ពឺ និងខេត្តតាកែវ មេបញ្ជាការយោធភូមិភាគទី៣ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈប្រព័ន្ធវិដេអូ

នៅព្រឹកថៃ្ងទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈប្រព័ន្ធវិដេអូ Conferences ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោកជំទាវ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន ៥៧២គ្រួសារ

ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន ៥៧២គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈដូចខាងក្រោម៖

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈដូចខាងក្រោម៖ ១-ការពិនិត្យវឌ្ឍនភាពការងារផ្គត់ផ្គង ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ របស់ក្រុមហ៊ុន អិម ធី ម៉ាយអាយ ឯ.ក ២-ការពិនិត្យលើសំណើសុំធ្វើការគាស់កម្រាលក្រានីតផ្លូវថ្មើរជើង ដើម្បីដាក់បំពង់តភ្ជាប់ បណ្ដាញអគ្គិសនីចូលកាមេរ៉ាសុវត្ថិភាព របស់ក្រុមហ៊ុន អិម ធី ម៉ាយអាយ ឯ.ក។

សូមអានបន្ត....