រាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៧៨ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាល អភិបាលរងខេត្តចំនួន៥ មានដូចជា ខេត្តកោះកុង កំពត កែប កំពង់ស្ពឺ និងខេត្តតាកែវ មេបញ្ជាការយោធភូមិភាគទី៣ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ។