Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ០៥គ្រួសារ

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ០៥គ្រួសារ

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ០៥គ្រួសារ ក្នុងនោះ ០២គ្រួសាររងការខូចខាតទាំងស្រុង និង ០៣គ្រួសារទៀតរងការខូចខាតតិចតួច ដែលមានទីរតាំងស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក សរ កក្កដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងព្រះសីហនុ មន្ត្រីសាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត
ព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយចំពោះគ្រួសាររងគ្រោះអគ្គីភ័យនាពេលនេះ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក កាកបាទក្រហមកម្ពុជា តែងតែគិតគូរចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះអគ្គីភ័យ គ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្នានទីពឹង ស្ត្រីម៉េម៉ាយកូនច្រើន កុមារកំព្រាដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយ។
ទន្ទឹមនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកមខេត្ត ក៏បានសម្តែងការសោកស្ដាយចំពោះគ្រោះអគ្គីភ័យនេះ បណ្ដាលឱ្យបងប្អូនបាត់បង់នូវផ្ទះសំបែង ក៏ដូចជាទ្រព្យសម្បត្តិទាំងាស្រុង និងមួយចំនួនដោយសារគ្រោះមហន្តរាយដោយធម្មជាតិ (អគ្គីភ័យ) ព្រោះគ្មាននរណាម្នាក់ចង់ជួបប្រទះបែបនេះឡើយ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកនាពេលនេះ វាមានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូនក៏ពិតមែន ក៏ប៉ុន្តែវាអាចជួយសម្រាលទុក្ខលំបាកការខ្វះខាតរបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”នៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។
អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យខូចខាតទាំងស្រុង ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ ១កេស កន្ទេល១ តង់១ សម្ភារៈផ្ទះបាយ១ឈុត ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល។ ដោយឡែកប្រជាពលរដ្ឋ ០៣គ្រួសារ រងការខូចខាតតិចតួច ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ១កេស កន្ទេល១ តង់១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២០ម៉ឺនរៀល៕