Home / ព័ត៌មានទូទៅ / ក្រុមការងារ ចុះពិនិត្យទីតាំងភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ តំបន់អូរប្រៃ ភូមិពូធឿង ឃុំបិតត្រាំង ស្រុុកព្រៃនប់

ក្រុមការងារ ចុះពិនិត្យទីតាំងភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ តំបន់អូរប្រៃ ភូមិពូធឿង ឃុំបិតត្រាំង ស្រុុកព្រៃនប់

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារដែលមានលោក នួន ប៉ុក ប្រធានមន្ទីរដ.ន.ស.សខេត្ត លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត លោកមេឃុំបិតត្រាំង និង ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ចុះពិនិត្យទីតាំងភូមិសាស្ត្រ និង ហេដ្ឋារចនាសម្ព័ន្ធតំបន់អូរប្រៃ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។

តាមរបាយការណ៍របស់លោកមេឃុំ និងបណ្តឹងរបស់ប្រជាជនលើការសាងសង់របង បិទផ្លូវចេញចូលរបស់ប្រជាជនប្រមាណ ៤០ គ្រួសារ ក្រុមការងារសម្រេចឲ្យលោកមេឃុំធ្វើការតាមកាតព្វកិច្ចរបស់ខ្លួនដោះស្រាយតាមនិតិវិធីច្បាប់ ។ TR

រូបភាព

01

04

14

08