Home / ព័ត៌មានទូទៅ (page 10)

ព័ត៌មានទូទៅ

គម្រោងចំនួន២ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្ត

នាព្រឹកថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសន្និបាតបូលសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤

ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសន្និបាតបូលសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព លោកនាយក នាយិការសាលាទាំង១០២ នៃខេត្តព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីបច្ចេកវិទ្យាអាងប្រព្រឹត្តិកម្មទឹកកខ្វក់

ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីបច្ចេកវិទ្យាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលរងក្រុង និងប្រធានមន្ទីរ អង្គភាព។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាពការងាររៀបចំដំណើរការរថយន្តក្រុងសាធារណៈ

ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាពការងាររៀបចំដំណើរការរថយន្តក្រុងសាធារណៈ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព ពាកព័ន្ធ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន ការអនុវត្ត ពេលវេលាបញ្ចេញនិងប្រមូល និងដឹកជញ្ជូនសំរាម ក្រុងព្រះសីហនុ

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន ការអនុវត្ត ពេលវេលាបញ្ចេញនិងប្រមូល និងការដឹកជញ្ជូនសំរាម ក្រុងព្រះសីហនុ ដោយមានការចូលរួមដោយផ្ទាល់ពី តំណាងសង្កាត់ទាំង៤, មេភូមិទាំង១៦, ក្រុមហ៊ុនប្រមូលសំរាម KSWM និងក្រុមហ៊ុនប្រមូលសំណល់សំណង់ទាំង៣ នៅសាលាក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ មន្រ្តីកិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មកធ្វេីតេស្តរកសារធាតុញៀន

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ មន្រ្តីកិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មកធ្វេីតេស្តរកសារធាតុញៀន ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការ លុបបំបាត់គ្រឿងញៀនដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច បវធិបតី «សម្អាតខ្លួនយេីងជាមុនសិន» «សូមនិយាយថាទេ ចំពោះគ្រឿងញៀន»

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តឥន្ទញ្ញាណ (វត្តក្រោម)

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ប្រជាពលរដ្ឋ និងពុទ្ធបរស័ទ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុទទួលជួបពិភាក្សាការងារជាមួយលោកវរ:នាវីឯក YANAGIHARA CAMMANDER TRAINING DIVISION

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុទទួលជួបពិភាក្សាការងារជាមួយលោកវរ:នាវីឯក YANAGIHARA CAMMANDER TRAINING DIVISION មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន _______________ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានតំណាងឯកឧត្តមអភិបាលខេត្ត ទទួលជួបពិភាក្សាការងារជាមួយលោក វរ:នាវីឯក YANAGIHARA CAMMANDER TRAINING DIVISION មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន ដែលបានដឹកនាំនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនចំនួន០២គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញអម ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ទទួលស្វាគមន៍ការអញ្ជើញមកដល់កម្ពុជា នៃភាគីជប៉ុន និងទទួលទានអាហារថ្ងៃត្រង់លើនាវាកងស្វ័យការពារ SUZUNAMI

នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន 2 គ្រឿង Shimakaze និង Suzunami បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ———— នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញអម ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលស្វាគមន៍ការអញ្ជើញមកដល់កម្ពុជា នៃភាគីជប៉ុន និងទទួលទានអាហារថ្ងៃត្រង់លើនាវាកងស្វ័យការពារ SUZUNAMI ដែលចូលចតនៅកំពុងផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN

ក្រុមហ៊ុន WUXI Capital Group Co,Ltd របស់ចិន បញ្ជាក់ពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ——— ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd ដើម្បីស្វែងយល់ពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....