រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសាកសួរសុខទុក្ខលោកស្រី ប៉ែន ឌីណា មន្រ្ដីការិយាល័យហរិញ្ញវត្ថុ នៃទីចាត់ការហរិញ្ញវត្ថុ សាលាខេត្តព្រះសីហនុ ដែលជួបគ្រោះថ្នាក់ចរាចណ៍តាមដងផ្លូវ ពេលធ្វេីដំណេីរទៅបំពេញការងារ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកផ្លែឈេីមួយកន្ត្រក ទឹកដោះគោឆៅមួយយួរ និងថវិកាមួយចំនួនផងដែរ។