នាថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងទស្សនៈកិច្ចស្ដីពី ការសិក្សាស្វែងយល់ពីបទពិសោធន៍ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទទួលយកបទពិសោធន៍ក្នុងការរៀបចំ និងអនុវត្តផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងស្វែងយល់ពីដំណើរវិវត្ត នៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម នគរូបនីយកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ(OFC) ការទាក់ទាញវិនិយោគិន ការកំណត់ពន្ធគយ និងការសម្រួលបែបបទគយជាដើម។
លោកអភិបាលរង បានគូសបញ្ជាក់ថា
ដំណើរទស្សនកិច្ចសិក្សានេះបានផ្តល់លទ្ធភាពឱ្យគណៈប្រតិភូកម្ពុជា បានយល់កាន់តែច្បាស់អំពីរបបគ្រប់គ្រងនៅរដ្ឋបាលមូលដ្ឋាននៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ និងការរៀបចំគោលនយោបាយដែលអាចជាគម្រូសម្រាប់យកមកកែច្នៃ និងអនុវត្តនៅក្នុងបរិបទនៃខេត្តព្រះសីហនុផងដែរ។