នារាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ និងពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចជនសិង្ហបុរីដឹកនាំដោយលោក ឃែវិន ឃី (Kelvin Kee) ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃខិល តាន់ (Michael Tan) អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន Aquarii BD Cambodia លោក ឃ្លៀវ កក អគ្គនាយកក្រុមហ៊ុន Prince Holding Group និងលោក អ៉ី វើតលី អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ Prince នៅក្លឹបកម្សាន្តឆ្នេរ Bay of Lihgt ស្ថិតនៅឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ។