Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព តំណាងឯកឧត្តម គួច ចំរើន បានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិល

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព តំណាងឯកឧត្តម គួច ចំរើន បានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិល

ព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលដើម្បីចូលរួមជាសមាជិកគណៈកម្មាធិការ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ។