ថ្ងៃទី 11.1.2022 អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ បន្តដឹកនាំក្រុមការងារចុះអប់រំ ផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងក្រុងព្រះសីហនុ អោយមកទទួលសេវានានា ដែលមន្ទីរ អង្គភាពនានាបានប្រតិភូកម្មមកអោយអង្គភាពច្រកចេញចូលតែមួយ ។
បេសកកម្មនេះ មានគោលបំណងអោយប្រជាពលរដ្ឋ បានយល់ដឹងច្បាស់អំពីគោលបំណង និងសកម្មភាពរបស់អង្គភាពច្រកចេញចូល ក្នុងការលេីកកំពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាពសេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំសេវាវិស័យនានានៅនឹងកន្លែងតែមួយ ដេីម្បីបង្កលក្ខណៈងាយស្រួល និងឆ្លេីយតបទាន់ពេលវេលាទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ។
* អំពីវិស័យសុខាភិបាលៈ
១/ ការផ្តល់លិខិតអនុញ្ញាតដល់ឱសថស្ថានចំពោះ ការបង្កេីតថ្មី ការប្តូរទីតាំង ការប្តូរឈ្មោះឱសថការី និងការបន្តសុពលភាព
( ផ្តល់សុពលភាពរយៈេពល ២ឆ្នាំ )
២/ ការផ្តល់លិខិតអនុញ្ញាតដល់អគារឱសថស្ថានបូរាណចំពោះការបង្កេីតថ្មី ការប្តូរទីតាំង ការប្តូរឈ្មោះគ្រូឱសថបូរាណ និងការបន្តសុពលភាព
( ផ្តល់សុពលភាពរយៈេពល ១ឆ្នាំ )
៣/ ការផ្តល់វិញ្ញាបនបត្របញ្ជាក់អនាម័យចំណីអាហារតាមភោជនីយដ្ឋាន និងអាហារដ្ឋានដែលមានចំណុះកៅអីចាប់ពី ៥១កៅអីឡេីង ( មិនមែនអាហារដ្ឋាន និងភោជនីយដ្ឋានប្រណិត )
( ផ្តល់សុពលភាពរយៈេពល ២ឆ្នាំ ) ៕