នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្រុងព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមអានបន្ត....សាខា ក.ប.ប ខេត្តព្រះសីហនុ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើសកម្មភាព ចុះយកគំរូផលិតផលម្ហូបអាហារ (សាច់ បន្លែ និងជ្រក់) ចំនួន ១៨គំរូ
កាលពីថ្ងៃទី០៩-១០ ខែកក្កដា ឆ្នាំ២០២៤ សាខា ក.ប.ប ខេត្តព្រះសីហនុ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើសកម្មភាព ចុះយកគំរូផលិតផលម្ហូបអាហារ (សាច់ បន្លែ និងជ្រក់) ចំនួន ១៨គំរូ និងផ្សព្វផ្សាយ Flyer ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារនិង CCF Complaint App ជូនដល់អាជីវករលក់ដូរតាមផ្សារ តាមផ្ទះ ហាងលក់ភេសជ្ជៈ និងអាហារដ្ឋាន បានចំនួន ៥០ផ្ទាំង។ ជាលទ្ធផល ពុំបានរកឃើញទំនិញម្ហូបអាហារ មានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងថ្នាំកសិកម្មលើសកំរិតកំណត់នោះទេ។
សូមអានបន្ត....ឯកឧត្តម តឹក រ៉េត សំរេច និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញបើកសិក្ខាសាលាស្តីពី «សេចក្តីព្រាងចុងក្រោយប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់និងប្លង់មេប្រព័ន្ធបង្ហូរទឹកក្នុងតំបន់ជុំវិញទីតាំងអាកាសយានដ្ឋាន
ព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម តឹក រ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «សេចក្តីព្រាងចុងក្រោយប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់និងប្លង់មេប្រព័ន្ធបង្ហូរទឹកក្នុងតំបន់ជុំវិញទីតាំងអាកាសយានដ្ឋានដីតំបន់បឹងធំកង្កែបអន្តជាតិខេត្តព្រះសីហនុ»។
សូមអានបន្ត....សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជានេសាទនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជានេសាទនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ឱ្យបានជ្រាបថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ បានព្យាយាមទាក់ទងទៅបងប្អូនជាច្រើនលើក ប៉ុន្តែមិនអាចទំនាក់ទំនងបាន។ អាស្រ័យហេតុនេះសូមប្រជានេសាទដែលមានឈ្មោះក្នុងតារាងដូចភ្ជាប់ជូនខាងក្រោម សូមអញ្ជើញមកអង្គភាពច្រកចេញចូលតែមួយ ដើម្បីទទួលបណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យនាវា។
សូមអានបន្ត....នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំចូលរួមធ្វើសន្និសីទ្ធសារព័ត៌មាន និងធ្វើបទបង្ហាញស្តីពី សមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្ត នៅក្រសួងមហាផ្ទៃ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យគណៈប្រតិភូ នៃសមាគមមិត្តភាពកម្ពុជា-ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យគណៈប្រតិភូ នៃសមាគមមិត្តភាពកម្ពុជា-ឡាវ ដឹកនាំដោយ ឯកឧត្តម ខាំបៃ ដាំឡាត់ អនុប្រធានរដ្ឋសភា នៃ ប.ស.ស ឡាវ សមាជិកមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនបារាំង ដឹកនាំដោយលោក ស៊ីរីល ជីរូត ( Cyril Girot ) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង និងជានាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport ដែលអញ្ជើញមកចូលរួមវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បី អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង លើកទី៣
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បី អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង លើកទី៣ ដើម្បីពិនិត្យ និងកែសម្រួល លើសេចក្តីព្រាងរបាយការណ៍ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមអានបន្ត....មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ( ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាសដី ) ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៩២៣ក្បាលដី
ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ( ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាសដី ) ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៩២៣ក្បាលដី នៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះសីហនុ។ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្ត
សូមអានបន្ត....