ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំ នូវកិច្ចប្រជុំពិនិត្យសេចក្តី
ព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ
រួមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រីដែលអញ្ជើញមកពីមន្ទីរអង្គភាពនានាដែលជាប់ពាក់ព័ន្ធ
នៅក្នុងអង្គប្រជុំបានបង្ហាញអំពីតារាង តាមដាននិងវាយតម្លៃ រួមទាំងតារាង ២.២ ស្តីពីថវិការប្រភព នឹង២.៣។ បន្ថែមពី
លើនេះ ផងដែរ នៅក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ចំនួន២ ពោល៖
- ទី១ ជ្រើសរើសគម្រោងដែលមិនទាន់មានការសន្យាគាំទ្រ មកប្រើប្រាស់ថវិកាខេត្ត ។
- ទី២ រៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ។
អង្គប្រជុំទាំងមូល រំពឹងទុកនូវលទ្ឋផលក្រោយកិច្ចប្រជុំនឹងទទួលបាននូវគម្រោងបញ្ជីដែលប្រើប្រាស់ថវិកាខេត្ត រៀបចំ
គម្រោងដែលមានការសន្យាគាំទ្រ, រៀបចំនូវថវិកាតាមប្រភព, រៀបចំនូវផែនការតាមដាននិងវាយតម្លៃ។ (គឹម សម្បត្តិ)
កិច្ចការរដ្ឋបាលខេត្ត
- ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី២
- ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជនក្នុងខេត្តព្រះសីហនុ
- សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ
- ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨
- ឯកឧត្តម ទេព ធន និងឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពិនិត្យស្ថានភាពនៃការកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋលើដីរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ