Recent Posts

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយជនអាណាថាគ្មានទីពឹង នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត

ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយជនអាណាថាគ្មានទីពឹង នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកា និងនំកញ្ចប់ ដល់ជនអាណាថាគ្មានទីពឹង ចំនួន៣៣ នាក់ ក្នុងមួយនាក់ ១០ម៉ឺនរៀល។

សូមអានបន្ត....

សូមជម្រាបជូនថា រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជូនដំណឹងអំពីទីតាំង និងកាលវិភាគនៃការរៀបចំកម្មវិធីកំសាន្តសប្បាយ ក៏ដូចជាបង្ហាញខ្សែផ្លូវដែលមានការកក់ស្ទះចរាចរណ៍

សូមជម្រាបជូនថា រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជូនដំណឹងអំពីទីតាំង និងកាលវិភាគនៃការរៀបចំកម្មវិធីកំសាន្តសប្បាយ ក៏ដូចជាបង្ហាញខ្សែផ្លូវដែលមានការកក់ស្ទះចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ លើផេកផ្លូវការរបស់រដ្ឋបាលខេត្ត និងសារព័ត៌មានជាច្រើនទៀត។

សូមអានបន្ត....

គិតត្រឹមថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានចំនួនសរុប១៦៧.០០១នាក់

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គស ២០២៤ ស្ថិតនៅទីលានតេជោ

នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គស ២០២៤ ស្ថិតនៅទីលានតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមអានបន្ត....

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោកជំទាវ ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧

នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ជុំវិញខេត្ត។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និវត្តន៍ជន នៃរដ្ឋបាលខេត្តព្រះសីហនុ និងអ្នកសារព័ត៌មាន

ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និវត្តន៍ជន នៃរដ្ឋបាលខេត្តព្រះសីហនុ និងអ្នកសារព័ត៌មាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុខដែរ យើងបានធ្វើការជួបជុំគ្នាមុន

សូមអានបន្ត....